ចោរលួចលុយនៅបេនឡានផ្សារថ្មី

កាលពីព្រឹកម៉ិញញ៉ុមបានជិះឡានពីកំពង់ឆ្នាំងមកភ្នំពេញ។ មកដល់បេនឡានភ្នំពេញនៅម៉ោងជាង១១ព្រឹក។គ្រាន់តែចុះពីឡានភ្លាមមានពួកម៉ូតូឌុបបីនាក់បានមកប្រទាញប្រទង់

ដណ្តើមញ៉ុមអោយជិះម៉ូតូរបស់ពួកគេប្រហែលជាមិនដល់មួយនាទីផង​ ស្រាប់តែមានអាម្នាក់ដើរចេញទៅវិញដូចជាខឹងផង រួចជិះម៉ូតូចេញទៅ។ គ្រាន់តែអាម្នាក់នោះជិះម៉ូតូចេញទៅភ្លាម ញ៉ុមក៏ស្ទាបហោប៉ៅខោខាងក្រោយ ស្រាប់តែបាត់លុយអស់ពីក្នុងហោប៉ៅ ទើបដឹងថាត្រូវគេលួច ។

សូមបងប្អូនប្រយ័ត្នពួកម៉ូតូឌុបនៅតាមបេនឡាន ភាគច្រើនគឺជាចោរទេ។

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

បន្លែសព្វថ្ងៃសំបូរដោយគីមីពុល

កាលពីមុនធ្លាប់លឺវិទ្យុផ្សាយពីប្រហុកឫត្រីងៀតដែលអ្នកលក់ក្នុងផ្សារជាពិសេសនៅទីក្រុងភ្នំពេញ ដាក់សារធាតុគីមីដើម្បីអោយទុកបានយូរនិងដើម្បីកុំអោយរុយរោមជាដើម និងខ្លះទៀតដើម្បីអោយមើលទៅឃើញថានៅថ្មីៗ ដោយពួកគាត់មិនបានគិតដល់ថាវាបំផ្លាញសុខភាពអ្នកបរិភោគនោះទេ។ ថ្មីៗនេះញ៉ុមបានលឺថាបន្លែជាច្រើនមុខត្រូវបានគេប្រើសារធាតុគីមីដើម្បីទទួលបានផលចំណេញច្រើន ដូចជាល្ហុង​ ត្រសក់ពេលគេបេះមកវាតូចៗសោះ ស្រាប់តែគេយកទៅត្រាំទឹកដែលលាយសារធាតុគីមី តែមួយយប់ស្រាប់តែស្អែកឡើងរីកធំៗ ហើយស្រួយល្អទៀត ដែលធ្វើអោយអ្នកទិញយកទៅធ្វើម្ហូបអាហារ ត្រូវចិត្តយ៉ាងខ្លាំងដោយពួកគាត់មិនដឹងថាគេត្រាំទឹកគីមី ឃើញថាស្រួយល្អ ហើយគិតថាវាល្អ ។ ពួកយើងជាអ្នកបរិភោគសព្វថ្ងៃ​ កំពុងតែសន្សំជាតិពុលចូលក្នុងរាងកាយជារៀងរាល់ថ្ងៃ……………

តើរដ្ឋាភិបាលដឹងរឿងហ្នឹងឫអត់ ? តើអ្នកលក់ដែលគិតតែផលចំណេញ ដោយមិនគិតពីសុខភាពអ្នកបរិភោគ គួរតែត្រូវបានផ្តន្ទាទោសឫអត់? តើនៅមានបន្លែនៅមានបន្លែអ្វីផ្សេងទៀតទេដែលគេធ្វើបែបនេះដែរនោះ?

អ្នកដែលដាក់ត្រាំល្ហុង​ ត្រសក់នេះញ៉ុមលឺថាគេធ្វើនៅម្តុំផ្សារដើមគរ ។

បានផ្សាយ​ក្នុង Uncategorized | 1 មតិ

កូនៗរបស់ខ្ញុំ

បានផ្សាយ​ក្នុង Family | 2 មតិ

មុនថ្ងៃចូលឆ្នាំខ្មែរ

បានផ្សាយ​ក្នុង Family | 2 មតិ

Hello world!

សួស្តីអ្នកទាំងអស់គ្នា

បានផ្សាយ​ក្នុង Uncategorized | 1 មតិ